×

លោក Antonio Conte ទំនងត្រូវ Tottenham Hot Spur បញ្ចប់តំណែងនៅសប្តាហ៍នេះ

សារព័ត៌មាន Skysports បានរាយការណ៍ថា ក្លិប Tottenham Hot Spur អាចនឹងឈានដល់ការសម្រេចចិត្តបញ្ចប់តំណែងរបស់គ្រូបង្វឹក លោក Antonio Conte នៅសប្តាហ៍នេះហើយ។

មូលហេតុនៃការឈានដល់ការចែកផ្លូវគ្នា អាចបណ្តាលមកពីលោក Conte បានវាយប្រហារទៅលើក្លិបនិងក្រុមកីឡាករ ដែលមិនអាចសម្រេចតាមគោលដៅរបស់ខ្លួននៅរដូវកាលនេះ។

រំលឹកទៅកាន់ការប្រកួតក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន គឺក្រោយពីក្រុម Spurs បាននាំមុខទៅលើក្រុម Southampton ដោយលទ្ធផល ៣-១ ទៅហើយតែបែជាត្រូវក្រុមប្រជែង តាមបានស្មើមកវិញនៅ ១៥ នាទីចុងក្រោយដែលធ្វើអោយលោក Conte ខឹងសម្បារជាខ្លាំង។

ក្នុងនោះលោក Conte បាននិយាយប្រាប់ពីអារម្មណ៍របស់ខ្លួនថា ក្រុម Spurs កំពុងតែដើរទៅរកបញ្ហា នៅលើទីលានដែលមានគ្នា ១១ នាក់។

លោកបានមើលឃើញមានកីឡាករមួយចំនួនដែលមានគំនិតអាត្មានិយម ហើយប្រសិនបើធ្វើការប្រៀបធៀបទៅនឹងរដូវកាលមុនវិញលោកយល់ឃើញថាក្រុម Spurs នៅពេលនេះកំពុងស្ថិតនៅស្ថានភាពដ៏អាក្រក់បំផុត និងមិនអាចសម្រេចបាននូវគោលដៅអ្វីទាំងអស់។

សូមបញ្ជាក់ដែរថា ថ្នាក់ដឹកនាំក្លិបTottenham Hotspur នៅមិនទាន់បញ្ចេញឈ្មោះគ្រូបង្វឹកបណ្តោះអាសន្ន ឬជ្រើសរើសបេក្ខភាពថ្មីនៅឡើយទេ ក្រោយត្រៀមបញ្ចប់ការងាររបស់លោក Antonio Conte នៅសប្តាហ៍នេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង