ការប្រណាំងកង់កម្មវិធី Volta a Catalunya 2023 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ កាលពីថ្ងៃចន្ទ ដែលប្រព្រឹត្តទៅនាប្រទេសអេស្ប៉ាញ។
សម្រាប់ដំណាក់កាលបើកឆាក បានធ្វើឡើងនាតំបន់ Sant Feliu de Guíxols ដោយកីឡាករទាំងអស់ត្រូវជិះលើចម្ងាយផ្លូវប្រមាណ ១៦៤,៥ គីឡូម៉ែត្រ។
ជាលទ្ធផលគឺ កីឡាករស្លូវ៉ាគី Primož Roglič ជាអ្នកទទួលបានជ័យជំនះដោយសមាជិកក្រុម Jumbo–Visma បានប្រើពេលអស់ ៣ម៉ោង ៤៨នាទី និង១៧វិនាទី។ ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករបែលហ្ស៊ីក Remco Evenepoel មកពីក្រុម Quick-Step ហើយចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករហូឡង់ Ide Schelling មកពីក្រុម Bora–Hansgrohe ។
សម្រាប់ដំណាក់កាលជាបន្តគឺដំណាក់កាលទី២នឹងធ្វើឡើងនៅថ្ងៃនេះចាប់ពីតំបន់ Mataró ទៅកាន់តំបន់ Vallter ភាគខាងកើតប្រទេសអេស្ប៉ាញ មានចម្ងាយផ្លូវប្រមាណ ១៦៥,៥ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កម្មវិធី Volta a Catalunya 2023 គឺជាទីលានទី៩ក្នុងចំណោម៣៥នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៣។ កម្មវិធីនេះ មានទាំងអស់ ៧ដំណាក់កាល ដោយធ្វើការប្រកួតពីថ្ងៃទី ២០ ដល់ ២៦ ខែមីនា៕