×

Haaland ត្រូវបានដកចេញពីក្រុមជម្រើសជាតិន័រវែសសម្រាប់វគ្គជម្រុះ Euro 2024 ដោយសាររបួស

ខ្សែប្រយុទ្ធន័រវែស Erling Haaland នឹងខកខានការប្រកួតជម្រុះ Euro 2024 ជាមួយក្រុមអេស្ប៉ាញ និងហ្សកហ្ស៊ី បន្ទាប់ពីរងរបួសក្រលៀន ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup រវាង Manchester City ជាមួយ Burnley ។

Haaland ដែលស៊ុតបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ ប្រកួតសម្រាប់ន័រវែស បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៤២ គ្រាប់សម្រាប់ Man City ចាប់តាំងពីផ្ទេរពី Borussia Dortmund កាលពីខែមិថុនាឆ្នាំមុន។

វេជ្ជបណ្ឌិតក្រុមជម្រើសជាតិន័រវែសបាននិយាយថា៖ “បន្ទាប់ពីការធ្វើតេស្ត និងការពិនិត្យកាលពីម្សិលមិញ វាច្បាស់ណាស់ថា គាត់នឹងមិនអាចប្រកួតជាមួយអេស្ប៉ាញ និងហ្សកហ្ស៊ីបានទេ“។

សូមជម្រាបថា ក្រុមន័រវែស ស្ថិតក្នុងពូល A រួមជាមួយសាយប្រឹស ហ្សកហ្ស៊ី ស្កុតឡែន និងអេស្ប៉ាញ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង