×

Kylian Mbappe ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំង

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងជំនួសប្រធានក្រុមចាស់ អ្នកចាំទី Hugo Lloris ដែលបានប្រកាសចូលនិវត្តន៍ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2022។

សារព័ត៌មាន L’Equipe របស់បារាំងបានរាយការណ៍ថា Mbappe បានទទួលយកតួនាទីជាប្រធានក្រុម បន្ទាប់ពីបាននិយាយជាមួយគ្រូបង្វឹក លោក Didier Deschamps ។

មុនឈានដល់ការជ្រើសរើសយក Kylian Mbappe នេះដែរ ទាំងសហព័ន្ធបាល់ទាត់បារាំង និង គ្រូបង្វឹកក្រុមបារាំង បានធ្វើការពិចារណា បេក្ខភាពមួយចំនួនដូចជា Antoine Griezmann, Olivier Giroud, Presnel Kimpembe តែចុងក្រោយ លោក Deschamps បានសម្រេចឱ្យ Mbappe ជាអ្នកស្នងតំណែងប្រធានក្រុមពី Hugo Lloris។

ក្រុមដឹកនាំដោយលោក Didier Deschamps នឹងជួបប្រកួតតទល់ជាមួយហូឡង់ និងសាធារណរដ្ឋអៀរឡង់ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីដណ្ដើមកៅអីសម្រាប់ការប្រកួតជុំចុងក្រោយ UEFA Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់។

Mbappe នឹងពាក់ស្លាកប្រធានក្រុមលើកដំបូង ក្នុងការប្រកួតទល់នឹងហូឡង់ នៅវគ្គជម្រុះ Euro 2024 នាកីឡដ្ឋាន Stade de France នាថ្ងៃទី២៤ ខែមីនា មុនបន្តធ្វើដំណើរទៅជួបអៀរឡង់នៅ៣ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង