×

លោក Keisuke Honda ចាត់ទុកការប្រកួតរវាង U22កម្ពុជានិងU22ម៉ាឡេស៊ី ជាជំនួបដ៏សំខាន់

អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងដឹកនាំកូនក្រុមរបស់គាត់ ដើម្បីប្រកួតទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរី នាថ្ងៃសុក្រ ទី២៤ ខែមីនា វេលាម៉ោង ៤រសៀល។

អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន Keisuke Honda បានចាត់ទុកការប្រកួតនៅកីឡដ្ឋាន Jalan Besar នេះ គឺជាការប្រកួតមួយដ៏សំខាន់សម្រាប់ស្ទាបស្ទង់សមត្ថភាពរបស់កីឡាករ មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខ។

ក្រុមរបស់លោក Honda ទើបតែបញ្ចប់ការបោះជំរំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ហើយបានបន្តធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Merlion Cup ជាលើកដំបូងរបស់ខ្លួន។

សូមជម្រាបថា ទោះជាលទ្ធផលទៅជាយ៉ាងណា កម្ពុជានឹងអាចប៉ះក្រុមម្ចាស់ផ្ទះសិង្ហបុរី ឬហុងកុងដែលធ្វើការប្រកួតគ្នានៅថ្ងៃទី២៤ខែមីនានេះ នៅក្នុងការប្រកួតចុងក្រោយរបស់កម្ពុជា សម្រាប់ពានរង្វាន់ Merlion Cup 2023 នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង