×

Thomas Tuchel យល់ព្រមទៅBayern Munich បន្ទាប់ពីJulian Nagelsmannត្រូវបញ្ចប់តំណែង

លោក Thomas Tuchel អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea ត្រូវបានរាយការណ៍ថាបានយល់ព្រមចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Bayern Munich បន្ទាប់ពីម្ចាស់ជើងឯក Bundesliga បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការបញ្ចប់តំណែងលោក Julian Nagelsmann ។

Tuchel វ័យ ៤៩ ឆ្នាំមិនមានការងារ ចាប់តាំងពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីត្រូវបានបណ្តេញចេញដោយ Chelsea ក្រោយចាញ់ Dinamo Zagreb ១-០ ក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានជួយឱ្យ Chelsea ឈ្នះ UCL រដូវកាលមុននេះ ប៉ុន្តែត្រូវបានគេរាយការណ៍ថាមានទំនាស់ជាមួយនឹងម្ចាស់ថ្មីរបស់ក្លិបនៅទីក្រុងឡុងដ៍ភាគខាងលិច។

ទោះបីជា មានសេចក្ដីរាយការណ៍ថា Tuchel អាចនឹងជំនួសលោក Antonio Conte នៅ Tottenham ក្នុងសប្តាហ៍នេះ ប៉ុន្តែរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់ បានអះអាងថា Bayern បានទាក់ទង Tuchel ភ្លាមៗ។

យោងតាម Sport Bild ក្លិបយក្ស Bundesliga មានការព្រួយបារម្ភលើ Nagelsmann ហើយមានការព្រួយបារម្ភថា Tuchel នឹងត្រូវបានតែងតាំងដោយក្លិបមួយផ្សេងទៀតប្រសិនបើពួកគេមិនចូលទៅប្រជែងទេនោះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង