×

ព្យាករណ៍៖អង់គ្លេសប៉ះអ៊ុយក្រែន វគ្គជម្រុះEuro2024 ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅCTNនិងPage “CBS Sports”រាត្រីនេះ

ក្រុមតោកំណាចអង់គ្លេស បានចាប់ផ្ដើមយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេបានយ៉ាងល្អឥតខ្ចោះជាមួយនឹងជ័យជម្នះ ២-១ លើក្រុមការពារតំណែងជើងឯកអ៊ីតាលី ហើយពួកគេនឹងត្រូវទទួលក្រុមភ្ញៀវអ៊ុយក្រែន ក្នុងការប្រកួតទីពីរ ពូល C នៅកីឡដ្ឋាន Wembley ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” វេលាម៉ោង១០:៥០នាទីយប់នេះតទៅ។

ក្រុមរបស់លោក Gareth Southgate នឹងជួបជាមួយក្រុមអ៊ុយក្រែន ដែលបានខកខានក្នុងការបង្ហាញខ្លួននៅក្នុងការប្រកួត World Cup។ អ៊ុយក្រែន បានទៅដល់ទីក្រុងឡុងដ៍មុនមួយសប្ដាហ៍ ដើម្បីប្រកួតមិត្តភាពទល់នឹងក្រុម១១នាក់របស់ក្លិប Brentford ។ ជាលទ្ធផល អ៊ុយក្រែន បានយកឈ្នះ ២-០ ។

អង់គ្លេស នឹងបាត់បង់ខ្សែការពារឆ្វេង Luke Shaw ដែលទទួលបានកាតលឿងពីរស្មើកាតក្រហម កាលពីប្រកួតមុន។ Jude Bellingham ​ត្រូវ​បាន​ប្តូរ​ចេញផងដែរ ដូច្នេះមិនទាន់ច្បាស់សម្រាប់ការចូលលេងទល់នឹងអ៊ុយក្រែនឡើយ។

អតីតខ្សែបម្រើស្លាបរបស់ក្លឹប West Ham កីឡាករ Andriy Yarmolenko ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Al Ain ស្ថិតក្នុងក្រុមអ៊ុយក្រែន ប៉ុន្តែមិនបានលេងតាំងពីខែកុម្ភៈ ដោយសាររបួសសរសៃពួរ។

Mykhailo Mudryk និង Oleksandr Zinchenko ទំនងជាជាប់ក្នុងបញ្ជី១១នាក់ដំបូង។ Zinchenko លេងជាខ្សែបម្រើសម្រាប់អ៊ុយក្រែន។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺ អង់គ្លេសឈ្នះ២ដង ស្មើ២ដង និងចាញ់១ដង។ ប្រកួតចុងក្រោយ អង់គ្លេសយកឈ្នះ ៤-០ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់អង់គ្លេសដែលអាចប្រើប្រាសទម្រង់ ៤-៣-៣ ៖

Pickford; James, Stones, Maguire, Chilwell; Henderson, Gallagher, Rice; Saka, Kane, Foden

នេះអាចជាជម្រើស១១នាក់ដំបូងរបស់អង់គ្លេសដែលអាចប្រើប្រាសទម្រង់ ៤-៣-៣ ៖

Lunin; Konoplya, Matvienko, Popov, Mykolenko; Malinovskyi, Stepanenko, Zinchenko; Tsygankov, Dovbyk, Mudryk

ការទស្សន៍ទាយលទ្ធផលរបស់ CBS Sports សម្រាប់ការប្រកួតនេះគឺ៖ អង់គ្លេស ៣-០ អ៊ុយក្រែន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង