អ្នកចាត់ការ Antonio Conte បានចាកចេញពី Tottenham Hotspur ដោយការយល់ព្រមទៅវិញទៅមក បន្ទាប់ពីដឹកនាំ ១៦ ខែ។
Conte បានមានទំនាស់ជាមួយកូនក្រុម ហើយបានរិះគន់ក្លិបនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការស្មើជាមួយ Southampton កាលពីពេលថ្មីៗនេះ។ ទោះជាយ៉ាងណា Spurs ឈរនៅលេខរៀងទី ៤ ក្នុងតារាងក្របខណ្ឌ Premier League ប៉ុន្តែធ្លាក់ចេញពីកម្មវិធីប្រកួតផ្សេងៗ។
ការចាកចេញរបស់លោក Conte មានន័យថា លោក Cristian Stellini ជំនួយការរបស់ Conte នឹងឡើងកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្ន។ ប្រធានក្លិបមាន់ខ្នាយមាសលោក Daniel Levy បាននិយាយថា៖ “យើងនៅសល់ការប្រកួត Premier League ចំនួន ១០ប្រកួតទៀត ហើយយើងនឹងស្វែងរកកៅអីសម្រាប់លេងនៅក្របខណ្ឌ Champions League”៕