×

Spursចាប់អារម្មណ៍លើ NagelsmannជំនួសតំណែងAntonio Conteដែលបានចែកផ្លូវ

បើយោងតាមសារព័ត៌មាន The Guardian បានចុះផ្សាយថា Tottenham Hotspur គ្រោងនឹងជួបជាមួយលោក Julian Nagelsmann ដើម្បីពិភាក្សាលើការនាំយករូបលោកមកដឹកនាំជំនួសលោក Antonio Conte ដែលបានចែកផ្លូវពីក្រុមមាន់ខ្នាយមាស។

Nagelsmann ត្រូវបានបញ្ឈប់ពីតំណែងអ្នកចាត់ការ Bayern Munich ហើយត្រូវបានជំនួសដោយលោក Thomas Tuchel អតីតអ្នកចាត់ការ Chelsea ។ Spurs បានចាប់អារម្មណ៍លើលោក Nagelsmann កាលពីឆ្នាំ២០២១ បន្ទាប់ពីពួកគេបានបញ្ឈប់លោក Jose Mourinho ប៉ុន្តែលោក Nagelsmann បានសម្រេចចិត្តជ្រើសរើសយក Bayern Munich ដោយលាឈប់ពី RB Leipzig ។

អ្នកចាត់ការវ័យ ៣៥ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ Bundesliga ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយ Bayern ហើយបច្ចុប្បន្នកំពុងឈរនៅលេខ២ ក្នុងតារាងដោយចាញ់ Borussia Dortmund ១ពិន្ទុ។

Spurs ចាប់អារម្មណ៍លើបេក្ខភាពផ្សេងផងដែរ រួមមានលោក Luis Enrique, Roberto De Zerbi, Rúben Amorim និង Vincent Kompany ។ រីឯលោក Mauricio Pochettino គឺជាបេក្ខភាពឈាមមុខគេសម្រាប់អ្នកគាំទ្ររបស់ Spurs ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង