បន្ទាប់ពីទទួលជ័យជម្នះ៣-០ដូចគ្នាក្នុងការប្រកួតបើកឆាករៀងៗខ្លួន ស្កុតឡែននិងអេស្ប៉ាញ នឹងត្រូវជួបគ្នាក្នុងការប្រកួតទីពីរ ក្នុងពូល A វគ្គជម្រុះ Euro 2024 នៅកីឡដ្ឋានHampden Park ទីក្រុង Glasgow ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង Page “CBS Sports” តែមួយគត់ ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។
ស្កុតឡែន បានយកឈ្នះក្រុមជម្រើសជាតិសាយព្រឹស ដោយមានការរួមចំណែកពីខ្សែបម្រើ Scott McTominay របស់ក្លិប Manchester United ខណៈអេស្ប៉ាញបានយកឈ្នះន័រវែស ដែលមិនមាន Erling Haaland របស់ Manchester City ដោយសាររបួស។ ដូច្នេះក្រុមទាំងពីរមាន ៣ពិន្ទុ និងមានគ្រាប់បាល់ស្មើគ្នា ក្នុងពូល A ។
Che Adams និង Anthony Ralston បានដកខ្លួនចេញពីក្រុមស្កុតឡែនដោយសាររបួស ដោយខ្សែប្រយុទ្ធ Lawrence Shankland ត្រូវបានកោះហៅជំនួសវិញ។
អេស្ប៉ាញដែលដឹកនាំដោយលោក Luis de la Fuente អាចនឹងមានផ្លាស់ប្តូរមួយចំនួន ដោយខ្សែបម្រើ Dani Ceballos ទំនងជាមានឱកាសចូលលេង។ Joselu បានប្ដូរចូលដើម្បីរកគ្រាប់បាល់បានពីរគ្រាប់នៅចុងម៉ោង ក្នុងជ័យជម្នះលើន័រវែស ខណៈប្រធានក្រុមថ្មី Alvaro Morata ទំនងជានឹងរក្សាកៅអីសម្រាប់ជម្រើស១១នាក់ដំបូងនៅក្នុងតំបន់ប្រយុទ្ធ។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺស្កុតឡែនមិនធ្លាប់ស្គាល់ពាក្យថាឈ្នះអេស្ប៉ាញឡើយ ក្នុងនោះចាញ់៣ដង និងស្មើ២ដង។ ប្រកួតចុងក្រោយ ចាញ់ដោយលទ្ធផល ៣-១ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ស្កុតឡែន ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-២-១ ៖
Gunn; Hanley, Porteous, Tierney; Hickey, McGregor, McTominay, Robertson; McGinn, Christie; Dykes
នេះអាចជាជម្រើស១១នាក់ដំបូងរបស់អេស្ប៉ាញ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Arrizabalaga; Porro, Nacho, Laporte, Balde; Merino, Rodri, Ceballos; Olmo, Morata, Gavi
ការព្យាករលទ្ធផលរបស់ CBS Sports សម្រាប់គូនេះ គឺ៖ ស្កុតឡែន ០-១ អេស្ប៉ាញ៕