×

Man City គ្រោងផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Erling Haaland

ក្លិប Man City គ្រោងនឹងធ្វើការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Erling Haaland ជាមួយនឹងប្រាក់ឈ្នួលបំបែកកំណត់ត្រា Premier League ចំនួន ៥ សែនផោន ក្នុងមួយសប្តាហ៍។

ជាក់ស្តែង ចាប់តាំងពីបានផ្ទេរមកដល់ទឹកដី Etihad ពីក្លិប Dortmund កាលពីរដូវក្តៅមុនមក Haaland បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង ដោយបានបំបែកកំណត់ត្រាជាច្រើន។

យ៉ាងណា ថ្មីៗនេះ ទំនាក់ទំនងរវាង Haaland ជាមួយក្លិប Real Madrid ហាក់កំពុងចាប់ផ្តើមឡើងវិញហើយ ហើយក្លិបអេស្ប៉ាញ បានត្រៀមខ្លួនរួចស្រេចហើយ ក្នុងការចុះហត្ថលេខានាំយករូបគេ។

ដូច្នេះ ក្លិប Man City បានត្រៀមខ្លួនរួចស្រេចដើម្បីផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតដល់ Haaland ដើម្បីបញ្ចប់ការចាប់អារម្មណ៍ពី Real Madrid ។

កុងត្រាថ្មីនេះ អាចនឹងធ្វើឱ្យ Haaland រកប្រាក់ចំណូលបានរហូតដល់ទៅកន្លះលានផោន ក្នុងមួយសប្តាហ៍ឯណោះ ខណៈវានឹងធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលីគកំពូល អង់គ្លេស ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង