×

គ្រូអេស្ប៉ាញថា មិនប្ដូរGaviជាមួយកីឡាករណាទាំងអស់នៅលើពិភពលោក

លោក Luis de la Fuente គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានសរសើរតារាបាល់ទាត់របស់ក្លិប Barcelona ពោលគឺ Gavi ថាជាកីឡាករដ៏សំខាន់ក្នុងក្រុមរបស់គាត់ ដែលគាត់មិនប្ដូរជាមួយកីឡាករណាឡើយ។

លោក Fuente រីករាយនឹងលទ្ធផលការប្រកួតបើកឆាករបស់អេស្ប៉ាញ ក្នុងវគ្គជម្រុះ Euro 2024 ខណៈពួកគេបានទទួលជ័យជម្នះ ៣-០ លើន័រវែស។ អ្នកចាត់ការរូបនេះ បាននិយាយថា Gavi ដែលមានវ័យ១៨ឆ្នាំ គឺជាខ្សែបម្រើដ៏មានភាពឆ្លាសវៃ និងការបត់បែន ដែលអាចចាត់ទុកជាតារាបាល់ទាត់ដ៏ឆ្នើមម្នាក់។ “ខ្ញុំនឹងជ្រើសរើសយក Gavi មុនកីឡាករណាទាំងអស់ ជាមួយនឹងការចង់ឈ្នះ និងមហិច្ឆតាដែលរូបគេមាន”។

Gavi ត្រូវបានគេរំពឹងថានឹងរក្សាតំណែងរបស់គេនៅក្នុងផែនការរបស់លោក Fuente សម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ទល់នឹងស្តុតឡែន ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” ចាប់ពីម៉ោង ១:៣៥នាទីរំលងអធ្រាត្រយប់នេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង