×

រូបសំណាកMessiថ្មី នឹងត្រូវដាក់តាំងនៅសារមន្ទីរបាល់ទាត់របស់សហព័ន្ធ CONMEBOL

រូបសំណាកថ្មីរបស់ Lionel Messi ត្រូវបានបង្ហាញដោយសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង CONMEBOL កាលពីពេលថ្មីៗនេះ ដើម្បីជាការកោតសរសើរដល់ម្ចាស់ពានរង្វាន់ World Cup និង Ballon d’Or ។

កីឡាករអន្តរជាតិអាហ្សង់ទីនរួបនេះ បានទទួលរូបសំណាកថ្មីមួយ ដើម្បីដាក់នៅក្នុងសារមន្ទីរនៃសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង ទន្ទឹមជាមួយរូបសំណាករបស់វីរបុរស Diego Maradona របស់អាហ្សង់ទីន និង Pele របស់ប្រេស៊ីលផងដែរ។

កីឡាករវ័យ ៣៥ឆ្នាំដែលទើបតែរកបានគ្រាប់បាល់ទី ៨០០ ក្នុងអាជីពរូបនេះ បានស៊ុតបញ្ចូលទី ៩៩គ្រាប់សម្រាប់អាហ្សង់ទីន។ តារាបាល់ទាត់របស់ក្លិប Paris Saint-Germain បាននិយាយថា៖ “យើងកំពុងរស់នៅក្នុងពេលវេលាដ៏ល្អពិសេស ដោយទទួលបានក្តីស្រឡាញ់ជាច្រើន។ វាដល់ពេលហើយសម្រាប់ក្រុមអាមេរិកខាងត្បូងដើម្បីឈ្នះ World Cup ម្តងទៀត”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង