ក្លិប Manchester United បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Marcus Rashford បានត្រលប់មកហ្វឹកហាត់វិញហើយ កាលពីថ្ងៃចន្ទ តែស្ថិតក្នុងដំណាក់កាលជាសះស្បើយពីរបួស ដែលបង្ខំឱ្យរូបគេបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស។
Rashford បានរបួសនៅត្រង់មេជើង អំឡុងជ័យជម្នះ ៣-១ លើក្រុម Fulham ហើយត្រូវបានបង្ខំឱ្យដកខ្លួនពីការប្រកួតចំនួន ២ ក្នុងវគ្គជម្រុះ Euro 2024 របស់ក្រុមតោកំណាចអង់គ្លេសរបស់លោក Gareth Southgate ។
Manchester United នឹងត្រូវជួប Newcastle United ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលបានឈប់សម្រាកអស់រយៈពេលជាងមួយសប្ដាហ៍កន្លងទៅ ប៉ុន្តែវត្តមានរបស់ Rashford ក្នុងជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការ Erik ten Hagនៅយប់ថ្ងៃអាទិត្យខាងមុខនេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
សេចក្តីថ្លែងការណ៍របស់ United បានសរសេរថា៖ ” Marcus Rashford កំពុងជាសះស្បើយ និងត្រឡប់ទៅ Carrington បន្ទាប់ពីរងរបួសក្នុងការប្រកួតចុងក្រោយរបស់ពួកយើង ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Emirates FA Cupជាមួយក្រុម Fulham”។
“Marcus បានបង្ហាញខ្លួននៅលើវាលស្មៅក្នុងទីលានហ្វឹកហាត់របស់យើងកាលពីថ្ងៃចន្ទ ប៉ុន្តែអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរូបនេះ អាចធ្វើការហ្វឹកហាត់បានតែមួយផ្នែកតូច និងដាច់ដោយឡែកពីក្រុមប៉ុណ្ណោះ”៕