×

គ្រូអេស្ប៉ាញ ថាការចាញ់ស្កុតឡែនជារឿងដ៏ឈឺចាប់

លោក Luis de la Fuente បានភ្លក្សរសជាតិបរាជ័យជាលើកដំបូង ក្នុងនាមជាគ្រូបង្វឹកអេស្ប៉ាញកាលពីយប់មិញ នៅកីឡដ្ឋាន Hampden Park របស់ស្កុតឡែន។

ទោះបីជាមានការគ្រប់គ្រងបាល់រហូតដល់ទៅ ៦៨% ក៏ដោយ ក៏អេស្ប៉ាញ មិនអាចស្វែងរកគ្រាប់បាល់ទល់នឹងក្រុមម្ចាស់ផ្ទះស្កុតឡែនបានឡើយ។ គ្រាប់បាល់របស់កីឡាករ Scott McTominay ចំនួន២គ្រាប់បានជួយឱ្យស្កុតឡែនទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល។

លោក Fuente បាននិយាយថា៖ “វាជាការបរាជ័យដ៏ឈឺចាប់មួយ។ ខ្ញុំបានវិភាគ ខ្ញុំគិតថាយើងធ្វើបានល្អ យើងសក្តិសមនឹងទទួលបានលទ្ធផលល្អជាងនេះ។ ខ្ញុំពេញចិត្តនឹងចំណុចវិជ្ជមានទាំងនោះ ប៉ុន្តែពួកយើងត្រូវកែលម្អច្រើន។”

ក្នុងការប្រកួតមួយផ្សេងទៀតនៅពូល A ក្រុមន័រវែសត្រឹមស្មើ១-១ជាមួយហ្សកហ្ស៊ី ដូច្នេះ ស្កុតឡែនបានឈរនៅលេខ១ មាន៦ពិន្ទុ អេស្ប៉ាញមាន ៣ពិន្ទុ ហើយន័រវែស និងហ្សកហ្ស៊ីមាន ១ពិន្ទុ រីឯ សាយប្រឹស មាន ០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង