ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានស៊ុតបញ្ចូលទីគ្រាប់ទី ១០០ សម្រាប់ប្រទេសរបស់គាត់ និងស៊ុតបញ្ចូលទីហ៊ែតទ្រីកជាលើកទី៧នៅជម្រើសជាតិអាហ្សង់ទីន ក្នុងការទទួលជ័យជម្នះលើក្រុមជម្រើសជាតិកោះ Curacao ក្នុងការប្រកួតមិត្តភាពព្រឹកមិញ។
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ បានបើកការស៊ុតបញ្ចូលទីនៅនាទីទី២០ ដើម្បីក្លាយជាកីឡាករទី៣ ដែលស៊ុតបាន ១០០គ្រាប់សម្រាប់ក្រុមជម្រើសជាតិ។ គាត់បានបន្ថែមពីរគ្រាប់ទៀតនៅមុនពេលសម្រាកវគ្គទីមួយ។
នេះជាការប្រកួតទីពីររបស់អាហ្សង់ទីននៅលើទឹកដីខ្លួនចាប់តាំងពីបានយកឈ្នះបារាំងក្នុងប្រទេសកាតាដោយបាល់ប៉េណាល់ទី ក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup ខែធ្នូ។
កីឡាករផ្សេងទៀតដែលស៊ុតបានលើស១០០គ្រាប់សម្រាប់ជម្រើសជាតិរបស់ពួកគេ រួមមាន៖ Cristiano Ronaldo ១២២ គ្រាប់របស់ព័រទុយហ្គាល់ និង Ali Daei ១០៩គ្រាប់របស់អ៊ីរ៉ង់៕