×

បង្ហាញឈ្មោះអ្នកចាត់ការនៅPremier League ទាំង១២នាក់ដែលត្រូវបានបញ្ឈប់ពីតំណែងនៅរដូវកាលនេះ

តំណែងអ្នកចាត់ការទូទៅ នៅក្លិបក្របខណ្ឌ Premier League គឺមិនមែនជារឿងងាយស្រួលទេ ដោយសារការប្រកួតប្រជែង និងសម្ពាធខ្លាំង ហើយការធ្លាក់ទម្រង់លេងក្នុងរយៈពេលណាមួយ អាចធ្វើឱ្យពួកគេបាត់បង់តំណែងបាន។

ត្រឹមតែ១១ប្រកួតដំបូងនៃរដូវកាល២០២២-២៣ អ្នកចាត់ការទូទៅ ចំនួន៤នាក់ ត្រូវបានបញ្ឈប់ពីតំណែង។ ចំណែកអ្នកចាត់ការទូទៅជាច្រើនរូបទៀត ក៏ត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់ ចាប់តាំងពីការប្រកួតជុំទី២ នៃពាក់កណ្ដាលរដូវកាល។

ទាំងនេះគឺជាអ្នកចាត់ការនៅ Premier League ដែលត្រូវបានបញ្ឈប់ពីតំណែងនៅរដូវកាល២០២២-២៣ គិតមកទល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣៖

ទី១. លោក Scott Parker ត្រូវបញ្ឈប់ពីតំណែងអ្នកចាត់ការទូទៅរបស់ Bournemouth

ទី២. លោក Thomas Tuchel បញ្ឈប់ពីតំណែងនៅ Chelsea

ទី៣. លោក Bruno Lage បញ្ឈប់ពីតំណែងនៅ Wolverhampton Wanderers

ទី៤. លោក Steven Gerrard បញ្ឈប់ពីតំណែងនៅ Aston Villa

ទី៥. លោក Ralph Hasenhuttl បញ្ឈប់ពីតំណែងនៅ Southampton

ទី៦. លោក Frank Lampard បញ្ឈប់ពីតំណែងនៅ Everton

ទី៧. លោក Jesse Marsch បញ្ឈប់ពីតំណែងនៅ Leeds United

ទី៨. លោក Nathan Jones បញ្ឈប់ពីតំណែងនៅ Southampton

ទី៩. លោក Patrick Vieira បញ្ឈប់ពីតំណែងនៅ Crystal Palace

ទី១០. លោក Antonio Conte បញ្ឈប់ពីតំណែងនៅ Tottenham Hotspur

ទី១១. លោក Brendan Rodgers បញ្ឈប់ពីតំណែងនៅ Leicester City

ទី១២. លោក Graham Potter បញ្ឈប់ពីតំណែងនៅ Chelsea ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង