×

PL Preview៖គូពិសេស Chelseaប្រកួតទល់នឹងLiverpool ផ្សាយបន្តផ្ទាល់នៅ MyTVយប់នេះ

Chelsea ដែលពុំទាន់រកឃើញអ្នកចាត់ការទូទៅថ្មី នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួល Liverpool ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង១:៥៥នាទីរំលងអធ្រាត្រយប់នេះតទៅ។

Graham Potter ត្រូវបានបញ្ឈប់ពីតួនាទីអ្នកចាត់ការទូទៅរបស់ Chelsea បន្ទាប់ពីការបរាជ័យចុងក្រោយបំផុតរបស់ក្រុមតោខៀវក្រោមថ្វីជើងរបស់ Aston Villa កាលពីថ្ងៃសៅរ៍។ ដូចនេះ លោក Bruno Saltor បានកាន់តួនាទីនេះបណ្ដោះអាសន្ន។

Liverpool មានពិន្ទុលើសក្រុមលេខ១១ Chelsea តែ៣ពិន្ទុប៉ុណ្ណោះ ដែលបានធ្វើឱ្យពួកគេឈរនៅលេខ៨។ ការប្រកួតចុងក្រោយរបស់ពួកគេ បានទទួលបរាជ័យក្រោមថ្វីជើងរបស់ Manchester City។

សម្រាប់ Chelsea, Pierre-Emerick Aubameyang, Hakim Ziyech, Denis Zakaria និង David Datro Fofana មិនបានចូលលេងកាលពីចុងសប្ដាហ៍នោះទេ ដូច្នេះក្នុងចំណោមពួកគេអាចនឹងមានអ្នកអាចចូលលេងនៅយប់នេះ។ Mason Mount អាចនឹងចាប់ផ្តើម ខណៈ Raheem Sterling និង N’Golo Kante កំពុងប្រជែងកន្លែងសម្រាប់ជម្រើស១១នាក់ដំបូង។ Armando Broja និង Thiago Silva នឹងអវត្តមាន ខណៈ Edouard Mendy, Wesley Fofana និង Cesar Azpilicueta ស្ថិតក្នុងភាពមិនច្បាស់លាស់។

Luis Diaz និង Thiago Alcantara អាចនឹងអង្គុយនៅកៅអីបម្រុងរបស់ Liverpool វិញ។ Naby Keita នៅតែអវត្តមាន ហើយ Stefan Bajcetic នឹងត្រូវដកចេញសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺស្មើគ្នាទាំង៥ប្រកួត បើគិតត្រឹម ៩០នាទីក្នុងកម្មវិធីប្រកួតទាំងអស់។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Kepa; Fofana, Koulibaly, Badiashile; James, Fernandez, Kovacic, Chilwell; Mount, Havertz, Felix

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Fabinho, Henderson, Oxlade-Chamberlain; Salah, Gakpo, Nunez

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Chelsea 1-1 Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង