×

Man City កំណត់គោលដៅលោក Luis Enrique ទុកជាគ្រូបង្វឹកថ្មី

ក្លិប Man City បានកំណត់គោលដៅនាំយកលោក Luis Enrique អតីតគ្រូបង្វឹក Barcelona មកត្រៀមទុក ជំនួសតំណែងរបស់លោក Pep Guardiola ករណីគាត់ត្រូវចាកចេញ ។

កាលពីចុងឆ្នាំមុន លោក Pep បានសម្រេចចិត្តចុះកុងត្រារយ:ពេល ២ ឆ្នាំបន្ថែមទៀត នៅកីឡដ្ឋាន Etihad ដែលនឹងរក្សារូបលោកអោយស្នាក់នៅក្លិបរហូតដល់ចុងរដូវកាល ២០២៤-២៥ ឯណោះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ វានៅតែមានការរំពឹងទុកថា អនាគតរបស់បុរសជនជាតិអេស្ប៉ាញ វ័យ ៥២ ឆ្នាំ អាចនឹងអាចដើរចេញពីក្លិបមុនពេល កុងត្រាបច្ចុប្បន្នត្រូវបញ្ចប់។

ដោយសារតែមានការបារម្ភដូច្នេះហើយ ទើបធ្វើឱ្យ Man City ត្រូវរៀបចំផែនការរបស់ខ្លួន ហើយបានកំណត់យកលោក Luis Enrique ជាជម្រើសដ៏មកជំនួសតំណែងនេះ។

ទន្ទឹមនឹងនេះអ្នកតំណាងរបស់លោក Enrique ក៏ត្រូវបានទាក់ទងដោយក្លិប Man City រួចរាល់ហើយផងដែរ ដើម្បីពិភាក្សាជុំវិញតំណែងមួយ ដែលអាចនឹងមានតម្លៃប្រហែល ១៤លានផោន ក្នុងមួយរដូវកាល ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង