ក្លិប Leicester City អាចនឹងព្យាយាមធ្វើការចុះហត្ថលេខានាំយកខ្សែការពារ Harry Maguire ពី Man UTD វិញនៅក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាល ២០២៣-២៤ ខាងមុខ។
កីឡាករវ័យ៣០ឆ្នាំ នៅតែបន្តកាន់តែតួនាទីជាប្រធានក្រុមនៅទឹកដី Old Trafford ដដែល ប៉ុន្តែសម្រាប់រយៈពេលចុងក្រោយនេះ តំណែងលេងរបស់គេ ហាក់កំពុងតែធ្លាក់ចុះខ្លាំង។
យ៉ាងណាមិញ បើទោះបីជានៅសេសសល់កុងត្រារហូតដល់ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែ Harry Maguire ត្រូវបានគេយល់ថាអាចនឹងស្វែងរកឱកាសចេញពីក្លិបបិសាចក្រហម នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខនេះ។
ដូច្នេះហើយ ក្លិប Leicester City អាចនឹងចាប់យកឱកាសនេះ ដើម្បីនាំយកអតីតកីឡាកររបស់ខ្លួនរូបនេះ មកកាន់ទឹកដី King Power សារជាថ្មី ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីបានសម្រេចចិត្តលក់គេ ទៅឱ្យ Man UTD ក្នុងតម្លៃរហូតដល់ទៅ ៨០លានផោន កាលពីឆ្នាំ២០១៩៕