×

Paris Saint Germain ផ្តល់ឱកាសចុងក្រោយដល់គ្រូបង្វឹកលោក Christophe Galtier

សារព័ត៌មានបារាំង Le Parisien បានធ្វើការផ្សព្វផ្សាយថា លោក Christophe Galtier នឹងមិនបន្តធ្វើជាគ្រូបង្វឹក ក្រុម Paris Saint Germian នារដូវកាល ២០២៣-២៤ ទៀតទេ។

ការប្រកួតលីគកំពូលបារាំង រវាង Paris Saint Germian និង Nice សម្រាប់សប្តាហ៍ទី៣០ នាចុងសប្តាហ៍ខាងមុខនេះ នឹងកំណត់ជោគវាសនារបស់បុរសវ័យ ៥៦ឆ្នាំ។

ប្រសិនបើក្រុម Paris Saint Germian ទទួលរងការបរាជ័យ នោះលោក Christophe Galtier អាចនឹងត្រូវរបូតតំណែងតែម្តង។

ក្រោយការប្រកួតចាញ់ ក្រុម Lyon ដោយលទ្ធផល ១-០ កាលពីចុងសប្តាហ៍កន្លងទៅ ថ្នាក់ដឹកនាំក្លិប Paris Saint Germian បានជួបប្រជុំគ្នា ដើម្បីស្នើឱ្យមានការដកតំណែងលោក Christophe Galtier។ ប៉ុន្តែ ក្នុងកិច្ចប្រជុំនោះ មិនបានចុះសម្រុងគ្នាទាំងស្រុងនោះទេ ដោយមានភាគីដែលគាំទ្រលោក Christophe Galtier ផងដែរ។

សូមបញ្ជាក់ថា លោក Christophe Galtier បានចូលមកដឹកនាំ Paris Saint Germian កាលពីខែកក្កដា ឆ្នាំ ២០២២ ជំនួសលោក Mauricio Pochettino ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ លោកបានដឹកនាំ Paris Saint Germian ចំនួន ៤១ប្រកួតហើយ ដោយក្នុងនោះមានលទ្ធផលឈ្នះ ២៨ដង ស្មើ៥ដង និង ចាញ់៨ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង