×

Chelsea អាចនឹងទាក់ទង Conte មុនសម្រេចចិត្តតែងតាំង Lampard

Chelsea កំពុងពិចារណាលើការពិភាក្សាជាមួយលោក Antonio Conte ស្របពេលដែលក្រុមតោខៀវ កំពុងស្វែងរកអ្នកចាត់ការទូទៅអចិន្ត្រៃយ៍ថ្មី បន្ទាប់ពីការចាកចេញរបស់លោក Graham Potter ដែលដឹកនាំ Chelsea ឈរនៅចំណាត់ថ្នាក់លេខ១១ក្នុងតារាងនៃក្របខណ្ឌ Premier League នៅរដូវកាលនេះ។

ថ្នាក់ដឹកនាំនៅកីឡដ្ឋាន Stamford Bridge កំពុងពិភាក្សាយ៉ាងស៊ីជម្រៅរួចហើយអំពីការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Frank Lampard ដើម្បីកាន់តួនាទីនេះជាបណ្តោះអាសន្ន ដូច្នេះក្លិបអាចមានពេលដើម្បីស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍។

ទោះជាយ៉ាងណា ម្ចាស់ក្លិប Chelsea លោក Todd Boehly និង Behdad Eghali ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍លើលោក Conte ដែលបានចែកផ្លូវពីក្លិប Tottenham Hotspur កាលពីពេលថ្មីៗនេះផងដែរ។

សារព័ត៌មាន Independent បានរាយការណ៍ថា លោក Luis Enrique ជាបេក្ខភាពម្នាក់ ដែលអាចដឹកនាំ Chelsea ផងដែរ ដោយការពិភាក្សារទំនងជាអាចកើតឡើងនៅសប្ដាហ៍ក្រោយ។

ជំនួបបន្ទាប់របស់ Chelsea ត្រូវប៉ះជាមួយ Wolves សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League មុនពេលការប្រកួតទល់នឹង Real Madrid នៅក្របខណ្ឌ Champions League នៅសប្ដាហ៍ក្រោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង