×

អតីតអ្នកចាត់ការ Barcelona លោក Luis Enrique មកពិភាក្សាការងារជាមួយក្លិប Chelsea

លោក Luis Enrique អតីតអ្នកចាត់ការ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានរាយការណ៍ថាបានធ្វើដំណើរមកកាន់ទឹកដីអង់គ្លេសហើយ ដើម្បីមកពិភាក្សាការងារជាមួយក្លិប Chelsea។

Chelsea បានបញ្ចប់កុងត្រាជាមួយនឹងលោក Graham Potter ហើយពួកគេកំពុងតែស្វែងរកបេក្ខភាពមួយចំនួនក្នុងការជំនួសតំណែងរបស់បុរសជនជាតិអង់គ្លេស ។

ថ្នាក់ដឹកនាំរបស់ក្លិប Chelsea ចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់លោក Enrique ទើបអញ្ជើញលោកមកទីក្រុងឡុងដុង ដើម្បីមកពិភាក្សាបន្ត។

លោក Enrique មិនមែនជាបេក្ខភាពតែម្នាក់ប៉ុណ្ណោះ ដែល Chelsea ចាប់អារម្មណ៍ ដោយក្លិបក៏ចាប់អារម្មណ៍អតីតអ្នកចាត់ការ Bayern Munich លោក Julian Nagelsmann និងអតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង