សហព័ន្ធបាល់ទាត់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា មូលនិធិអភិវឌ្ឈន៍ដែលបែងចែកសម្រាប់ខ្លួន ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ធ្វើការបង្កក បន្ទាប់ពីត្រូវបានដកហូតសិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA U-20 World Cup 2023 រួចមក។
FIFA បានដកសិទ្ធិឥណ្ឌូណេស៊ីពីការធ្វើម្ចាស់ផ្ទះ FIFA U-20 World Cup 2023 បន្ទាប់ពីសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីលុបចោលការចាប់ឆ្នោត ព្រោះមានការតវ៉ា រឿងអ៊ីសា្រអែលអាចចូលរួមការប្រកួតនេះបាន។
ការសម្រេចចិត្តរបស់ FIFA នេះ បានធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំង ពីអ្នកគាំទ្រ និង កីឡាករបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី។
FIFA បានឱ្យដឹងថា ខ្លួនបានផ្តល់អនុសាសន៍ជាបណ្តោះអាសន្នលើការរិតបន្តឹងការប្រើប្រាស់មូលនិធិអភិវឌ្ឈ សម្រាប់សហព័ន្ធបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី តែនឹងពិចារណាការដកទណ្ឌកម្ម បន្ទាប់ពីពិនិត្យ មើលផែនការប្រទេសឥណ្ឌូណេស៊ី ទៅលើការអភិវឌ្ឈបាល់ទាត់៕