×

បាល់ទាត់នារីអង់គ្លេស យកឈ្នះប្រេស៊ីលក្លាយជាជើងឯកពានរង្វាន់អន្តរទ្វីប

ក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេស បានយកឈ្នះក្រុមបាល់ទាត់នារីជម្រើសជាតិប្រេស៊ីល ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Finalissima របស់ស្ថាប័ន UEFA និង CONMEBOL ជាលើកដំបូង និងភាពមិនដែលចាញ់របស់ពួកគេដល់ទៅរហូតដល់ ៣០ ប្រកួត។

កីឡាការិនី Chloe Kelly គឺជាអ្នកទាត់បាល់បញ្ចូលទីចុងក្រោយគេ និងរត់ទៅអបអរជាមួយអ្នកគាំទ្រអង់គ្លេសនៅកន្លែងរបស់អ្នកទស្សនា។ មុននេះ កីឡាការិនី Andressa Alves របស់ប្រេស៊ីល បានតាមស្មើក្នុងម៉ោងបន្ថែម បន្ទាប់ពីកីឡាការិនី Ella Toone បានជួយឱ្យអង់គ្លេសធ្វើការនាំមុខនៅវគ្គទីមួយ។

នេះគឺជារាត្រីប្រវត្តិសាស្ត្រនៅកីឡដ្ឋាន Wembley ដែលក្រុមជើងឯកអឺរ៉ុប បានយកឈ្នះលើក្រុមជើងឯកមកពីអាមេរិកឡាទីន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង