ប្រភពពីសារព័ត៌មាន Daily Mail បានឱ្យដឹងថា លោក Ole Gunnar Solskjaer នឹងត្រលប់មកកាន់ពិភពបាល់ទាត់វិញ ដោយនឹងដឹកនាំ Club Brugge នៅលីគកំពូលបែលហ្ស៊ិក។
Club Brugge ច្រើនតែបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ UEFA Champions League ជាច្រើនឆ្នាំ តែពួកគេនៅពេលនេះកំពុងតែមានបញ្ហាជាមួយនឹងទម្រង់លេងរបស់ខ្លួន។ ក្លិបមួយនេះកំពុងស្វះស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីបណ្តេញលោក Scott Parker កាលពីខែមីនា។
ដូច្នេះ ហើយពួកគេក៏បានសម្លឹងឃើញលោក Ole Gunnar Solskjaer ដែលជាអតីតគ្រូបង្វឹក Man UTD ដើម្បីមកកាន់តំណែងជាបន្ត។
លោក Ole Gunnar Solskjaer បានចាកចេញពីពិភពបាល់ទាត់រយៈពេលជិត ២ឆ្នាំមកហើយ ក្រោយពីចែកផ្លូវគ្នាជាមួយ Manchester United កាលពីឆ្នាំ២០២១។
ដោយឡែក ក្រៅពីលោក Ole Gunnar Solskjaer ហើយ Club Brugge ក៏ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍អតីតគ្រូបង្វឹក Bayern Munich លោក Julian Nagelsmann និងអតីតគ្រូបង្វឹក Celtic លោក Ronny Deila ផងដែរ៕