Leicester City បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយលោក Dean Smith ដើម្បីចូលកាន់តំណែងជាអ្នកចាត់ការទូទៅរហូតដល់ចប់រដូវកាល ជាមួយនឹងលោក Craig Shakespeare និងលោក John Terry ជាជំនួយការ។
អ្នកទាំង៣ បានព្រមព្រៀងលក្ខខណ្ឌលើកិច្ចព្រមព្រៀងរយៈពេលខ្លីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ Leicester ដែលបច្ចុប្បន្នស្ថិតនៅលេខ១៩ ក្នុងក្របខណ្ឌ Premier League ។ លោក Shakespeare ធ្លាប់ធ្វើជាជំនួយការរបស់អតីតអ្នកចាត់ការទូទៅរបស់ក្រុមកញ្ជ្រោង ពោលគឺលោក Claudio Ranieri នៅពេលដែល Leicester បានឈ្នះពានរង្វាន់ Premier League កាលពីឆ្នាំ២០១៦។
រំឭកថា លោក Branden Rodgers ដែលត្រូវបានបញ្ចប់តំណែងកាលពីពេលថ្មីៗនេះ បានដឹកនាំអស់រយៈពេល ៤ឆ្នាំ និងបានជួយ Leicester លើកពាន FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងឆ្នាំ២០២១៕