×

ស្ថាប័នពិភពលោកមួយប្រកាសរៀបចំការប្រកួតរវាង ព្រំ សំណាង និង Dave Leduc ក្រោយស៊ីហ្គេម

អ្នករៀបចំកម្មវិធី Marshall Fighting Championship (MFC) បានប្រកាសជាផ្លូវការពីការប្រកួតរវាង ព្រំ សំណាង ទល់នឹងជើងឯកពិភពលោកក្បាច់គុន Lethwei ជនជាតិកាដាណាកាត់មីយ៉ាន់ម៉ា Dave Leduc ដោយប្រើប្រាស់ក្បាច់គុន Lethwei នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសង្វៀន MFC ប្រទេសស្លូវ៉ាគី។

ព្រំ សំណាង នឹងចូលរួមការប្រកួតសង្វៀនដ៏ធំនេះ ១០ថ្ងៃ បន្ទាប់ពីគាត់ប្រកួតតំណាងឱ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលចាប់ផ្ដើមពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣។

យោងតាមគេហទំព័ររបស់ MFC ការប្រកួតនេះ គឺជាប្រវត្តិសាស្ត្រ និងធំមិនធ្លាប់មាន រវាងអ្នកលេងគុនខ្មែរជើងខ្លាំងកម្ពុជា ជាមួយ DAVE LEDUC ម្ចាស់ជើងឯកពិភពលោកលើក្បាច់គុន Lethwei ចំនួន៦សម័យ ដែលមិនទាន់មានអ្នកអាចផ្តួលបាន ដោយប្រើប្រាស់ច្បាប់ Lethwei ពោលគឺ មិនពាក់ហ្គង់ អាចអុកក្បាលបាន ពេលវេលាសម្រាករបួស ២នាទី និង ដើម្បីឈ្នះត្រូវផ្ដួលដៃគូឱ្យសន្លប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង