Leeds United នឹងបើកទ្វារកីឡដ្ឋាន Elland Road ដើម្បីទទួលក្រុមភ្ញៀវ Liverpool សម្រាប់ការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង២:០០នាទីរំលងអធ្រាត្រ យប់នេះតទៅ។
Leeds គឺជាក្រុមមួយដែលកំពុងប្រជែងកន្លែងមួយសម្រាប់លេងនៅលីគកំពូលអង់គ្លេសនៅរដូវកាលក្រោយ ប៉ុន្តែការឈ្នះលើក្រុម Wolves និង Nottingham Forest ថ្មីៗនេះ បានផ្ដល់ក្ដីសង្ឃឹមសម្រាប់ពួកគេ។
Liverpool នៅតែព្យាយាមស្វែងរកកៅអីមួយសម្រាប់ក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៨ ដោយកំពុងតាមពីក្រោយក្រុមលេខ៤ Newcastle United ចំនួន ១២ ពិន្ទុ។
Leeds នឹងគ្មាន Stuart Dallas, Tyler Adams និង Maximilian Wober ។ Patrick Bamford បានបង្ហាញទម្រង់លេងល្អកាលពីប៉ុន្មានប្រកួតកន្លងទៅ ដែលទំនងជាបន្តស្ថិតនៅជម្រើស១១នាក់ដំបូងរបស់ក្រុមបិសាចឆ្អឹងសនេះដដែល។
Luis Diaz អាចនឹងត្រឡប់មកវិញ បន្ទាប់ពីអវត្តមានរយៈពេល៦ខែ ដោយសាររបួសជង្គង់។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះទំនងជាមិនជាប់ជម្រើសដំបូងរបស់អ្នកចាត់ការ Jurgen Klopp ទេ។ Roberto Firmino បានបង្ហាញទម្រង់លេងល្អ នៅពេលដែលរូបគេបានជួយឱ្យក្រុមហង្សក្រហមតាមស្មើជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន។
ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ ជ័យជម្នះ៣ដងបានទៅលើ Liverpool ប៉ុន្តែប្រកួតចុងក្រោយបំផុត គឺ Leeds បានយកឈ្នះដល់ក្នុងកីឡដ្ឋាន Anfield ដោយលទ្ធផល ២-១ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leeds ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Meslier; Ayling, Koch, Struijk, Firpo; McKennie, Roca; Harrison, Aaronson, Sinisterra; Bamford
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Thiago; Nunez, Gakpo, Salah
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Leeds ១-២ Liverpool ៕