×

Man City ត្រៀម៣០០លានផោន អភិវឌ្ឈកីឡដ្ឋាន Etihad

សារពត៌មាន BBC បានផ្សព្វផ្សាយឱ្យដឹងថា ក្លិប Man City មានគម្រោងចំណាយទឹកប្រាក់ដ៏ច្រើនប្រមាណ៣០០លានផោន ដើម្បីអភិវឌ្ឍកីឡដ្ឋាន Etihad ដែលជាមូលដ្ឋានឈរជើងរបស់ខ្លួន។

ផែនការនេះមានបំណងពង្រីកកីឡដ្ឋានបច្ចុប្បន្ន ដែលមានកៅអីចំណុះ ៥៣.៤០០កន្លែងឱ្យឡើងទៅដល់ ៦ម៉ឺនកន្លែង។

ជាមួយគ្នានេះដែរ គម្រោងអភិវឌ្ឈន៍ក៏រួមបញ្ចូលទាំង Sky Bar និងបន្ទប់សណ្ឋាគារចំនួន ៤០០បន្ទប់ រួមជាមួយនឹងហាងថ្មី និងសារមន្ទីររបស់ក្លិប។

បើតាម BBC ខាងក្លិបរហស្សនាមមេឃខៀវ បានដាក់ពាក្យស្នើសុំទៅកាន់ក្រុមប្រឹក្សាទីក្រុង Manchester រួចរាល់ហើយ។

គម្រោងអភិវឌ្ឈន៍កីឡដ្ឋាន Etihad នេះអាចនឹងចំណាយរយៈពេល ៣ ឆ្នាំដើម្បីបញ្ចប់ការសាងសង់រួចរាល់ ដោយវានឹងបង្កើតបទពិសោធដល់អ្នកគាំទ្រដ៏ល្អបំផុតជាមួយនឹងគោលដៅនៃការកម្សាន្តពេញមួយឆ្នាំ។

សូមជម្រាបផងដែរ កីឡដ្ឋាន Etihad ត្រូវបានសាងសង់នៅឆ្នាំ២០០២ សម្រាប់ប្រកួតកីឡា Commonwealth ដែលជាការប្រកួតស្តង់ដារអូឡាំពិកសម្រាប់ប្រទេសអតីតដែនដីអាណានិគមរបស់អង់គ្លេស ហើយបន្ទាប់មកកីឡាដ្ឋាននេះ ក៏បានក្លាយជាទឹកដីរបស់ Man City តាំងពីឆ្នាំ២០០៣ មកទល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង