Fulham នឹងទទួលក្រុមភ្ញៀវ Leeds United ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាចនេះតទៅ។
Fulham នឹងសម្លឹងមើលការរក្សាទីតាំងរបស់ពួកគេនៅចំណាត់ថ្នាក់កំពូលទាំង១០ នៅពេលដែលពួកគេប្រកួតជាមួយ Leeds នៅកីឡដ្ឋាន Craven Cottage ។
ទន្ទឹមនោះ ក្រុមភ្ញៀវ កំពុងស្ថិតក្នុងការគំរាមកំហែងនៃតំបន់កាត់ចោល បន្ទាប់ពីទទួលបរាជ័យ ២ប្រកួតទល់នឹង Liverpool និង Crystal Palace កន្លងទៅ។
ខ្សែប្រយុទ្ធរបស់ Fulham និងជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ Aleksandar Mitrovic នៅជាប់ពិន័យ៤ប្រកួតទៀត។ Neeskens Kebano និង Layvin Kurzawa នឹងអវត្តមានដោយសាររបួស ខណៈ Daniel James ខ្ចីជើងពី Leeds មិនអាចលេងទល់នឹងក្លិបរបស់ខ្លួនបានទេ។
សម្រាប់ Leeds កីឡាករ Tyler Adams និង Stuart Dallas នៅតែអវត្តមានដោយសាររបួស ខណៈខ្សែប្រយុទ្ធ Patrick Bamford មានបញ្ហារបួសកំភួនជើងក្នុងបរាជ័យទល់នឹង Liverpool ក្នុងការប្រកួតមុន។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺ Fulham ឈ្នះ២ដង ចាញ់២ដង និងស្មើ១ដង។ ប្រកួតចុងក្រោយពួកគេបានយកឈ្នះ Leeds ដោយលទ្ធផល ២-០ នៅក្នុងកម្មវិធី FA Cup ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Fulham ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Leno; Tete, Ream, Tosin, Robinson; Reed, Palhinha; Wilson, Pereira, Willian; Vinicius
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leeds ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Meslier; Ayling, Cooper, Wober, Firpo; McKennie, Roca; Harrison, Aaronson, Sinisterra; Rodrigo
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Fulham ១-០ Leeds ៕