Liverpool នឹងបន្តការព្យាយាមស្វែងរកកៅអីសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ នៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុមNottingham Forest ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង៩:០០នាទី យប់នេះតទៅ។
ក្រុមហង្សក្រហម Liverpool កំពុងជួបនូវរដូវកាលដ៏អាក្រក់មួយរបស់ពួកគេ ទោះបីជាបង្ហាញទម្រង់យ៉ាងល្អកាលពីរដូវកាលមុនក៏ដោយ។ ក្រុមរបស់លោក Jurgen Klopp ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Nottingham Forest ដែលបានធ្លាក់ទៅតំបន់កាត់ចោល ដោយនៅសល់តែការប្រកួតចំនួន ៧ទៀតប៉ុណ្ណោះ។
Stefan Bajcetic, Calvin Ramsay និង Naby Keita នឹងអវត្តមានសម្រាប់ Liverpool ក្នុងការប្រកួតនេះ។ Klopp អាចនឹងប្រើប្រាស់ជម្រើស១១នាក់ដំបូងដដែល ដែលបានបំបាក់ក្រុម Leeds នៅកីឡដ្ឋាន Elland Road។
Willy Boly, Serge Aurier, Ryan Yates, Omar Richards, Gustavo Scarpa និង Dean Henderson ជិតត្រលប់មកវិញសម្រាប់ Nottingham Forest ។ Giulian Biancone និង Chris Wood អវត្តមានសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ ខណៈ Cheikhou Kouyate នៅសល់ប៉ុន្មានសប្តាហ៍ទៀត ទើបត្រឡប់មកកាន់ការប្រកួតវិញបាន។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺ Liverpool ឈ្នះ២ដង ស្មើ២ដង និងចាញ់១ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ បរាជ័យនោះ (១-០) គឺជាការជួបគ្នាចុងក្រោយ កាលពីជើងទី១ នៃក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Fabinho, Henderson, Jones; Salah, Gakpo, Jota
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Nottingham Forest ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-១-២ ៖
Navas; Felipe, Niakhate, McKenna; Williams, Freuler, Shelvey, Lodi; Gibbs-White; Awoniyi, Johnson
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Liverpool១-០ Forest ៕