×

Spurs បញ្ចប់តំណែងរបស់ Stellini ក្រោយដឹកនាំបាន៤ប្រកួត

ថ្មីៗនេះ លោក Cristian Stellini អ្នកចាត់ការបណ្ដោះអាសន្ន ត្រូវបានក្លិប Tottenham Hotspurបញ្ឈប់ពីតំណែង បន្ទាប់ពីដឹកនាំបាន ៤ ប្រកួត ទទួលលទ្ធផលមិនបានល្អ។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពី Spurs បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ Newcastle ដោយលទ្ធផល ៦-១។ ប្រធានក្លិប Daniel Levy បាននិយាយថា លទ្ធផលនេះគឺមិនអាចទទួលយកបានឡើយ។

Stellini អាយុ ៤៨ឆ្នាំ ត្រូវបានតែងតាំងនៅថ្ងៃទី២៦ ខែមីនា បន្ទាប់ពីក្លិបបានបញ្ចប់តំណែងរបស់លោក Antonio Conte ដែលដឹកនាំ Spurs បានរយៈពេល១៦ខែ។

លោក Ryan Mason ដែលធ្វើការក្រោមការដឹកនាំរបស់លោក Stellini និងបានចូលកាន់តំណែងបណ្ដោះអាសន្ននៅពេលដែលលោក Jose Mourinho ត្រូវបានបណ្តេញចេញនៅឆ្នាំ២០២១ នឹងមកជំនួសគាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង