Wolves នឹងបើកទ្វារកីឡដ្ឋាន Molineux ដើម្បីទទួលភ្ញៀវ Crystal Palace នៅក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ១:៣០ នាទីរំលងអធ្រាត្រយប់នេះតទៅ។
ក្រុមម្ចាស់ផ្ទះបានបរាជ័យក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងរបស់ក្រុម Leicester City កាលពីប្រកួតមុន ខណៈដែលក្រុមភ្ញៀវ បានប្រកួតស្មើដោយគ្មានគ្រាប់បាល់ជាមួយនឹងក្រុម Everton។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺ Wolves ឈ្នះតែម្ដងប៉ុណ្ណោះ។ Crystal Palace ដែលទទួលបានជ័យជម្នះ៤ដងក្នុងការប្រកួត ៤លើកចុងក្រោយរបស់ក្រុមទាំងពីរ បានយកឈ្នះនៅក្នុងការប្រកួតចុងក្រោយបំផុត ដោយលទ្ធផល ២-១ ។
ខ្សែបម្រើ Mario Lemina របស់ Wolves មានរបួសសរសៃពួរ កាលពីថ្ងៃសៅរ៍។ គ្រូបង្វឹក Wolves លោក Julen Lopetegui បានបញ្ជាក់ថា កីឡាករម្នាក់ទៀតមានបញ្ហាបន្តិចបន្តួច ប៉ុន្តែនឹងមិនបញ្ចេញឈ្មោះគាត់ទេ។
អ្នកចាំទី Sam Johnstone នឹងបន្តជាប់ជម្រើស១១នាក់ដំបូងសម្រាប់ Crystal Palace ទោះបីជា Vicente Guaita ត្រលប់មកពីរបួស និងស្ថិតនៅជម្រើសបម្រុងដែលមិនបានលេង កាលពីចុងសប្តាហ៍មុន។ Wilfried Zaha និង Nathaniel Clyne ត្រូវបានគេរំពឹងថានឹងត្រលប់មកហ្វឹកហាត់វិញនៅចុងសប្តាហ៍នេះ ដូច្នេះពួកគេទំនងជាមិនអាចចូលលេងបានទេសម្រាប់ការប្រកួតនេះ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Sa; Semedo, Kilman, Dawson, Bueno; Traore, Gomes, Neves, Nunes; Cunha, Podence
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Johnstone; Ward, Andersen, Guehi, Mitchell; Schlupp, Doucoure, Eze; Olise, Mateta, Ayew
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Wolves ១-១ Crystal Palace ៕