×

ព្យាករPL៖ គូពិសេស Man Cityប្រកួតទល់នឹងArsenal ផ្សាយបន្តផ្ទាល់នៅMyTVយប់នេះ

Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមភ្ញៀវ Arsenal ក្នុងការប្រកួតមួយដ៏សំខាន់ក្នុងការប្រកួតប្រជែងពានរង្វាន់ក្របខណ្ឌ Premier League ។ ការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង២:០០រំលងអធ្រាត្រយប់នេះតទៅ។

Arsenal ត្រូវការឈ្នះដើម្បីរក្សាតំណែងកំពូលតារាងរបស់ពួកគេ ដោយកំពុងនាំមុខ ៥ពិន្ទុ ខណៈការទទួលជ័យជម្នះរបស់ក្រុម Man Cityដែលនៅសល់២ប្រកួតក្នុងដៃ នឹងផ្ដល់បានឱកាសដ៏ធំមួយសម្រាប់ក្រុមមេឃខៀវដើម្បីឈ្នះពានរង្វាន់រដូវកាលនេះ។

ក្រុមរបស់លោក Pep Guardiola មានកម្លាំងពេញ លើកលែង Nathan Ake ដែលមានបញ្ហាសាច់ដុំ ដែលធ្វើឱ្យគេអវត្តមានក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup របស់ City នាពេលថ្មីៗនេះ។
Arsenal នឹងបន្តគ្មានខ្សែការពារកណ្តាល William Saliba ។ អវត្តមានរយៈពេលវែង មានកីឡាករ Takehiro Tomiyasu និង Mohamed Elneny ។ លោក Mikel Arteta បានបញ្ជាក់ថា Granit Xhaka មិនស្រួលខ្លួន ដោយមិនបានហ្វឹកហាត់ជាមួយក្រុម។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺ Man City ឈ្នះទាំងអស់ នៅគ្រប់កម្មវិធីប្រកួត។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៣-២-៤-១ ៖

Ederson; Akanji, Dias, Laporte; Stones, Rodri; Mahrez, Gundogan, De Bruyne, Grealish; Haaland

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ramsdale; White, Holding, Gabriel, Zinchenko; Jorginho, Partey, Odegaard; Saka, Jesus, Martinelli

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Man City ២-១ Arsenal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង