ខ្សែការពារ Aymeric Laporte ត្រូវបានគេរាយការណ៍មកថា មានបំណងចង់ចាកចេញពី Man City នៅរដូវក្តៅខាងមុខនេះ ដើម្បីទទួលបានឱកាសផ្ទេរទៅចូលរួមជាមួយ Barcelona ជំនួសវិញ។
ជាក់ស្តែង កីឡាករអេស្ប៉ាញ វ័យ២៨ឆ្នាំ ត្រូវបានចាត់ទុកថាជាសមាជិកដ៏សំខាន់ម្នាក់ សម្រាប់ក្រុមរបស់លោក Pep Guardiola កាលពីរដូវកាលមុន ដោយបានបង្ហាញខ្លួនសរុប ៤៤ លើក។
យ៉ាងណាក៏ដោយ រូបគេហាក់បាត់បង់ឱកាសលេងច្រើន នៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនជម្រើសដំបូងត្រឹម ៧ លើកប៉ុណ្ណោះ។
ដូច្នេះហើយ Laporte មានអារម្មណ៍ថាពេលវេលារបស់គេ នៅក្នុងក្របខណ្ឌ Premier League គឺអស់ហើយ ខណ:គេកំពុងសម្លឹងរកមើលឱកាស ក្នុងការត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ និងបានចាត់ទុក Barcelona ជាគោលដៅធំ។
Aymeric Laporte មានឆន្ទ: ក្នុងការកាត់បន្ថយប្រាក់ឈ្នួល ដើម្បីអាចបានចូលរួមជាមួយ Barcelona នៅពេលដែលក្រុមរបស់លោក Xavi ក៏ត្រូវបានគេរាយការណ៍ថា គ្រោងលក់ Andreas Christensen ដើម្បីនាំយកជម្រើសថ្មីមកកាន់ក្រុមផងដែរ ៕