ខ្សែបម្រើ N’Golo Kante នឹងផុតកិច្ចសន្យាជាមួយ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយវាហាក់ដូចជាថា រូបគេនឹងបញ្ចប់ការរួមរស់នាទឹកដី Stamford Bridge ក្រោយពីបានចាយពេល ៧ឆ្នាំនៅទីនោះ។
គោលបំណងរបស់ N’Golo Kanté គឺចង់បន្តនៅ Chelsea បន្តទៀត ប៉ុន្តែបើតាមគម្រោងរបស់ក្លិប គឺពួកគេប្រហែលជាមិនចង់បន្តកុងត្រាថ្មីដល់កីឡាករបារាំងនោះទេ។
បច្ចុប្បន្ន Kante មានការផ្តល់ជូនជាច្រើនពីសំណាក់ក្លិបនៅប្រទេសអេស្ប៉ាញ និងអង់គ្លេស ប៉ុន្តែសាមីកីឡាករចង់បន្តរស់នៅទីក្រុងឡុងដ៍។
ដូច្នេះហើយ ក៏មានការរាយការណ៍ថា N’Golo Kanté បានយល់ព្រមចំពោះសំណើដែល Arsenal បានដាក់មកកាន់ខ្លួន កាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ លោក Mikel Arteta បានទទូចដល់ថ្នាក់ដឹកនាំ ធ្វើការនាំយកកីឡាករឆ្នើមៗបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់បម្រើ។
ការផ្តល់ជូននេះនឹងមានសុពលភាពរយៈពេល ២ រដូវកាល បូករួមទាំងជម្រើសដែលមានលក្ខខណ្ឌហិរញ្ញវត្ថុស្រដៀងទៅនឹងអ្វីដែល N’Golo Kante ទទួលបាននៅ Chelsea ៕