Brighton នឹងត្រឡប់ទៅកីឡដ្ឋាន Amex របស់ខ្លួន ដើម្បីទទួល Wolverhampton Wanderers នៅក្នុងការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង ៨:៥៥ នាទីយប់នេះតទៅ។
បន្ទាប់ពីទទួលការខកចិត្តដោយធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup, Brighton បានបន្តចាញ់ ៣-១ ក្រោមស្នាដៃក្រុម Nottingham Forest កាលពីពាក់កណ្ដាលសប្ដាហ៍ មុនពេលដែលក្រុម Wolves បានផ្តួល Crystal Palace ២-០។
ខ្សែប្រយុទ្ធ Danny Welbeck របស់ Brighton ជាកីឡាករបម្រុងក្នុងការបរាជ័យក្រោមថ្វីជើងរបស់ក្រុម Forest បន្ទាប់ពីមានរបួសក្នុងការប្រកួត FA Cup ។ Evan Ferguson របួសកជើង មិនទាន់ច្បាស់ក្នុងការចូលឡើងនោះទេ។ កីឡាករ Adam Lallana, Jakub Moder, Tariq Lamptey និង Jeremy Sarmiento នឹងត្រូវអវត្តមាន។
សម្រាប់ Wolves គ្មាន Chiquinho និង Sasa Kalajdzic ខណៈ Boubacar Traore មិនទាន់មានកាយសម្បទារល្អ១០០% ដើម្បីចូលលេងនោះទេ។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយគឺក្រុមទាំងពីរ ឈ្នះ ២ដងដូចគ្នា ប៉ុន្តែ Brighton បានយកឈ្នះ ២ប្រកួតចុងក្រោយរបស់ពួកគេ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brighton ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Steele; Veltman, Dunk, Webster, Estupinan; Caicedo, Gross; March, Mac Allister, Mitoma; Welbeck
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Sa; Semedo, Dawson, Kilman, Bueno; Gomes, Neves, Lemina, Nunes; Cunha, Costa
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Brighton ២-១ Wolves៕