Liverpool ស្វាគមន៍ Tottenham Hotspur ទៅកាន់កីឡដ្ឋាន Anfield សម្រាប់ការប្រកួតក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:២៥នាទីយប់នេះតទៅ។
កូនក្រុមរបស់លោក Jurgen Klopp ត្រឡប់ពីយកឈ្នះក្រុម West Ham កាលពីពាក់កណ្ដាលសប្ដាហ៍ ខណៈពេលដែលក្រុមរបស់លោក Ryan Mason បានស្មើជាមួយនឹងក្រុម Man Utd ។
Ibrahima Konate និង Diogo Jota ទំនងអាចចូលលេង ពេល ជួប ក្រុម Spurs ។
Naby Keita ត្រឡប់ មក ហ្វឹកហាត់ វិញ ក្នុង សប្តាហ៍ នេះ ប៉ុន្តែ ទំនង ជា មិន ទាន់អាចចូលលេងបានទេ។ Roberto Firmino និង Stefan Bajcetic នៅតែអវត្តមាន។
Hugo Lloris នៅតែមានបញ្ហាត្រគាក។ Yves Bissouma, Ryan Sessegnon, Emerson Royal និង Rodrigo Bentancur សុទ្ធតែស្ថិតក្នុងបញ្ជីរបួសសម្រាប់ Spurs។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយគឺ Liverpool ឈ្នះ ៣ និងស្មើ២ដង។ ប្រកួតចុងក្រោយ ឈ្នះ ២-១។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Jones; Salah, Gakpo, Jota
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Forster; Romero, Dier, Lenglet; Porro, Skipp, Hojbjerg, Perisic; Kulusevski, Kane, Son
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Liverpool ២-១ Spurs ៕