×

គ្រូ Man UTD កោតសរសើរ Bruno Fernandes ក្រោយស៊ុតយកឈ្នះ Aston Villa

លោក Erik ten Hag បានធ្វើការកោតសរសើរដល់ខ្សែប្រយុទ្ធ Bruno Fernandes ក្រោយពេលរូបគេបានស៊ុតជួយអោយ ក្រុម Man UTD យកឈ្នះក្រុម Aston Villa នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

ការប្រកួតដែលធ្វើឡើងនាទីលាន Old Trafford នោះ គឺក្រុមម្ចាស់ផ្ទះ Man UTD បានធ្វើការគាបសង្កត់ ទៅលើគូប្រជែងរបស់ខ្លួនយ៉ាងខ្លាំងក្លា ប៉ុន្តែក្រុម Aston Villa ក៏នៅតែព្យាយាម វាយសម្រុកមកវិញ។ យ៉ាងណា នៅនាទី៣៩នៃវគ្គទី១ Man UTD អាចរកបានគ្រាប់នាំមុខ បានសម្រេច ដោយការស៊ុតរបស់ Bruno Fernandes។ នេះជាគ្រាប់បាល់គម្រប់ទី១០០នៅក្នុងការប្រកួតលីគរបស់កីឡាករព័រទុយហ្កាល់ផងដែរ។ នាទីដែលនៅសល់មិនមានការស៊ុតបញ្ចូលទីនោះទេ រវាងក្រុមទាំងសងខាង ទើបលទ្ធផល Man UTD ១ Aston Villa ០។

ជាមួយនឹងការធ្វើបានល្អរបស់ Bruno Fernandes បែបនេះ លោក Erik ten Hag បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង នឹងថា គេជាកីឡាករសំខាន់មិនអាចខ្វះបានរបស់ Man UTD។

គ្រូបង្វឹក ជនជាតិអេស្ប៉ាញ បានអោយដឹងថា “វាជារឿងដ៏អស្ចារ្យ ដោយ Bruno Fernandes គឺជាកីឡាករ ជាអ្នកដឹកនាំក្រុមដ៏ល្អមួយរូប។ គេបានផ្តល់ថាមពលច្រើនដល់ក្រុម ក្រៅពីភាពឆ្លាតវៃរបស់គេ។ ប៉ុន្តែក៏មានការតាំងចិត្ត ចំណង់ចំណូលចិត្ត និងភាពអត់ធ្មត់របស់គេ ដូច្នេះខ្ញុំគិតថាពួកយើងមានកីឡាករដូចជា Bruno ហើយក្រុមពិតជារីករាយណាស់។ យើងត្រូវការកីឡាករបែបនេះប្រសិនបើយើងចង់ឈ្នះការប្រកួត និងចង់ឈ្នះពាន។”

សម្រាប់ជ័យជំនះនេះគឺ Man UTD នៅឈរលេខ៤ មាន៦៣ពិន្ទុ ពីលើក្រុមលេខ៥ Liverpool ៧ពិន្ទុ។ រីឯ Aston Villa នៅលេខ៧ មាន៥៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង