
ខ្សែប្រយុទ្ធ Mason Greenwood បានបង្ហើបប្រាប់ថា អាជីពរបស់ខ្លួនជាមួយក្លិប Man UTD ប្រហែលជាត្រូវបានបញ្ចប់ទាំងស្រុងហើយ។
ក្លិប Man UTD បានធ្វើការជូនដំណឹងដល់ Greenwood ថាគេនឹងមិនត្រូវបានអនុញ្ញាតអោយវិលត្រលប់មកហឹ្វកហាត់ជាមួយក្រុម មុនរដូវកាលនេះត្រូវបញ្ចប់នោះឡើយ ។
Greenwood វ័យ ២១ ឆ្នាំ មិនបានលេង Man UTD ចាប់តាំងពីខែមករាឆ្នាំមុនមក បន្ទាប់ពីទទួលរងការចោទប្រកាន់ពីបទរំលោភបំពាន និង ប្រើប្រាស់អំពើហិង្សាលើអតីតមិត្តស្រី ។
យ៉ាងណាក្តី តុលាបានសម្រេចទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងទៅនឹង Greenwood វិញ កាលពីក្នុងខែកុម្ភ: ដែលនេះមានន័យថា រូបគនឹងមានសេរីភាពឡើងវិញ ហើយនៅតែរង់ចាំការអនុញ្ញាតពីក្លិប Man UTD ដើម្បីអាចត្រលប់មកបន្តអាជីពរបស់ខ្លួនឡើងវិញប៉ុណ្ណោះ ។
ប៉ុន្តែ Greenwood ហាក់មានអារម្មណ៍ថា អាជីងរបស់គេនៅក្លិប Man UTD ត្រូវបានបញ្ចប់ទាំងស្រុងទៅហើយ និងកំពុងសម្លឹងរកមើលឱកាស ក្នុងការបន្តអាជីបនៅប្រទេសផ្សេងទៀត៕
