ក្រុមបាល់ទះនារីជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៣សិតទល់នឹង០ កាលពីម្សិលមិញ។
ក្រុមវៀតណាម នឹងឡើងទៅវគ្គបន្ត ជាមួយហ្វីលីពីន ខណៈសិង្ហបុរី និងកម្ពុជា បានបញ្ចប់ភារកិច្ចនៅត្រឹមវគ្គសន្សំពិន្ទុ វិញ្ញាសាបាល់ទះនារី នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២៕