×

ខ្សែប្រយុទ្ធ Antony ថា ខ្លួនចង់លេងឱ្យ Man UTD ជាច្រើនឆ្នាំបន្តទៀត

ខ្សែប្រយុទ្ធ Antony បាននិយាយកាលពីពេលថ្មីៗនេះថា រូបគេនៅតែចង់បន្តលេងអោយ Manchester United ជាច្រើនឆ្នាំបន្តទៀត។

កីឡាករប្រេស៊ីល វ័យ២៣ឆ្នាំ បានមកចូលរួមជាមួយ Man UTD កាលពីទីផ្សាររដូវក្ដៅឆ្នាំមុនពីក្លិបហុល្លង់ Ajax តម្លៃផ្ទេរប្រមាណ ១០០ លានដុល្លារសហរដ្ឋអាមេរិក។

សម្រាប់ការមកដល់របស់រូបគេនេះ មជ្ឈដ្ឋានអ្នកគាំទ្រ Man UTD ខ្លះបានវាយតម្លៃខ្ពស់លើកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ចំពោះសមត្ថភាព ល្បឿន និងសក្ដានុពលរបស់គេ។

ទោះជាយ៉ាងណា អ្នកគាំទ្រខ្លះវិញយល់ឃើញថា Antony មិនទាន់សម្របខ្លួនលេងនៅក្របខណ្ឌ Premier League នៅឡើយនោះទេ ហើយពេលខ្លះរបូគេមិនសូវមានទម្រង់លេងល្អទៀតផង ជាពិសេសរឿងបញ្ចប់ទី និងបញ្ជូនបាល់អោយមិត្តរួមក្រុម។

យ៉ាងណាមិញ ជុំវិញរឿងនេះ Antony បាននិយាយថា បានសម្របខ្លួនបានល្អ និងស្រលាញ់ជីវិតរស់នៅក្រុង Manchester ហើយសង្ឃឹមថានឹងអាចបន្តលេងអោយក្លិប Manchester United នៅរយៈពេលវែង។

សូមបញ្ជាក់ថា មកទល់ពេលនេះ Antony បានលេងឱ្យក្លិប Man UTD សរុប ៤២ ដង ស៊ុតចូល ៨គ្រាប់ ហើយបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបាន ៣ លើក ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង