×

Pep Guardiola ៖Man Cityត្រូវតែឈ្នះពានរង្វាន់UCLដើម្បីក្លាយជាក្រុមខ្លាំងមួយក្នុងប្រវត្តិសាស្ត្រ

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បាននិយាយថាក្រុម Manchester City របស់គាត់នឹងត្រូវឈ្នះពានរង្វាន់ Champions League ដើម្បីចាត់ទុកថាជាក្រុមដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានឈ្នះពានរង្វាន់ Premier League ជាលើកទី៥ ក្នុងរយៈពេល ៦ឆ្នាំ បន្ទាប់ពីការទទួលជ័យជម្នះលើ Chelsea ដោយលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Etihad ។

លោក Guardiola បានប្រាប់សន្និសីទសារព័ត៌មានថា៖ “ខ្ញុំមិននឹកស្មានថា យើងអាចឈ្នះ៥ពានក្នុងរយៈពេល៦ឆ្នាំបានបែបនេះឡើយ”។ “ខ្ញុំមានអារម្មណ៍ថាយើងបានធ្វើអ្វីមួយដែលពិសេស ប៉ុន្តែដើម្បីត្រូវបានចាត់ទុកថាជាក្រុមដ៏អស្ចារ្យបំផុតមួយ យើងត្រូវឈ្នះ Champions League បើមិនដូច្នេះទេវាមិនគ្រប់គ្រាន់ទេ”។

Man City សម្លឹងរកការឈ្នះពានរង្វាន់ Champions League ជាលើកដំបូងនៅពេលដែលពួកគេប្រកួតជាមួយ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១១ ខែមិថុនា។ ក្រុមមេឃខៀវ ក៏ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ជាមួយ Manchester United នៅថ្ងៃទី៣ ខែមិថុនា ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង