×

ព្យាករPL៖ ជំនួបរវាងArsenalទល់នឹងWolves ផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍CTNយប់នេះ

Arsenal នឹងធ្វើការប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League រដូវកាល២០២២-២៣ នៅពេលដែលក្រុមកាំភ្លើងធំ ទទួលក្រុម Wolves នៅកីឡដ្ឋាន Emirates ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:៣០នាទីយប់តទៅ។

សម្រាប់ការប្រកួតនេះ ទោះជាលទ្ធផលទៅជាបែបណា ក៏ Arsenal នឹងបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ដោយទទួលបានកៅអីសម្រាប់លេងនៅក្របខណ្ឌ Champions League នៅរដូកាលក្រោយ បន្ទាប់ពីក្រុមរបស់លោក Mikel Arteta បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលមុន។

Wolves នឹងបន្តបង្ហាញខ្លួននៅក្របខណ្ឌកំពូលអង់គ្លេសនៅរដូវកាលក្រោយ បន្ទាប់ពីលោក Julen Lopetegui បានដឹកនាំពួកគេឡើងឱ្យរួចផុតពីតំបន់ត្រូវកាត់ចោលក្រោយរដូវបុណ្យណូអែល។

ជម្រើសរបស់លោក Arteta នៅតំបន់ការពារ ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសាររបួសរបស់ William Saliba, Takehiro Tomiyasu និង Oleksandr Zinchenko ខណៈដែលរដូវកាលរបស់ Gabriel Martinelli ក៏ឈានដល់ទីបញ្ចប់ផងដែរ។

Wolves មិនមានការព្រួយបារម្ភអំពីរបួសថ្មីនោះទេ។ Sasa Kalajdzic បានមិនស្ថិតក្នុងបញ្ជីស្រាប់ដោយសាររបួសសរសៃពួរ ដែលធ្វើឱ្យគេមិនអាចលេងបាននៅរដូវកាលនេះ។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយនៅ Premier League ក្រុម Arsenal បានយកឈ្នះ Wolves ចំនួន ៣លើក និងចាញ់ ២លើក។ ប្រកួតចុងក្រោយ ក្រុមកាំភ្លើងធំយកឈ្នះ ២-០ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ramsdale; White, Kiwior, Magalhaes, Tierney; Odegaard, Jorginho, Xhaka; Saka, Jesus, Trossard

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២៖

Sa; Semedo, Collins. Dawson, T. Gomes; Traore, Neves, J. Gomes, Nunes; Sarabia, Hwang

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Arsenal ១-០ Wolves ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង