Manchester City ដែលបានក្លាយជាម្ចាស់ជើងឯកនៃក្របខណ្ឌ Premier League រដូវកាល២០២២-២៣រួចទៅហើយនោះ នឹងប្រកួតបង្គ្រប់កិច្ចទល់នឹងក្រុម Brentford នៅកីឡដ្ឋាន Gtech Community Stadium ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង១០:៣០ នាទីយប់នេះតទៅ។
លោក Pep Guardiola បានបញ្ជាក់ថា កីឡាកររបស់គាត់បានជប់លៀង បន្ទាប់ពីដណ្តើមបានពានរង្វាន់ Premier League ។
ក្រុម Brentford ដែលនៅតែស្ថិតក្នុងការប្រជែងកៅអីក្របខណ្ឌ Europa Conference League ត្រូវការឈ្នះ Man City ហើយសង្ឃឹមថា Tottenham Hotspur និង Aston Villa នឹងចាញ់នៅប្រកួតបន្ទាប់របស់ពួកគេ។
Ivan Toney ស្ថិតក្នុងការព្យួរ ដូច្នេះមិនអាចចូលលេងដូចជាកីឡាករ Pontus Jansson, Keane Lewis-Potter និង Christian Norgaard។
Nathan Ake ស្ថិតក្នុងការជាសះស្បើយពីរបួស។ ដូចគ្នានេះដែរ ខ្សែការពារកណ្តាល John Stones អាចនឹងអវត្តមានពីការប្រកួតនេះ។ Jack Grealish, Ruben Dias, Aymeric Laporte និង Manuel Akanji ត្រូវបានត្រូវបានបញ្ជាក់ថាបានរងរបួស។ វាអាចនាំឱ្យមានការផ្លាស់ប្តូរក្នុងទម្រង់លេង។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Raya; Hickey, Pinnock, Mee, Henry; Janelt, Jensen, Onyeka; Mbeumo, Wissa, Schade
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ortega; Lewis, Laporte, Walker, Gomez; Phillips, Palmer, Gundogan; Mahrez, Alvarez, Foden
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Brentford ១-១ Man City ៕