Erling Haaland បានឈ្នះពានរង្វាន់ស្បែកជើងមាសនៃក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ ដោយស៊ុតបញ្ចូលបាន ៣៦ គ្រាប់។
កីឡាករសញ្ជាតិន័រវេសរូបនេះបាននាំមុខ Harry Kane របស់ Tottenham Hotspur ចំនួន ៦ គ្រាប់នៅក្នុងតារាង Top Scorer ។ Haaland ក្លាយជាអ្នកឈ្នះទី៣របស់ Man City ក្នុងប្រវត្តិសាស្ត្រ Premier League ដែលឈ្នះស្បែកជើងមាស បន្ទាប់ពី Sergio Aguero ស៊ុតបាន ២៦ គ្រាប់ក្នុងរដូវកាល ២០១៤-១៥ និង ២០ គ្រាប់របស់ Carlos Tevez ក្នុងរដូវកាល ២០១០-១១។
កីឡាករវ័យ ២២ ឆ្នាំរូបនេះ ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League, កីឡាករវ័យក្មេងឆ្នើមរបស់ Premier League និងពានរង្វាន់អ្នកកាសែត FWA Footballer of the Year ។
Haaland បានបំបែកកំណត់ត្រាគ្រាប់បាល់ចំនួន ៣៤ គ្រាប់របស់ Andrew Cole និង Alan Shearer ក្នុងរដូវកាល ១៩៩៣-៩៤ និង ១៩៩៤-៩៥។
Haaland ធ្វើបានហ៊ែតទ្រីកចំនួន ៦ដងក្នុងរដូវកាលនេះ, ៤ដងនៅក្នុងក្របខណ្ឌ Premier League ។ គេក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលធ្វើបានហ៊ែតទ្រីក ៣ប្រកួតជាប់ៗគ្នានៅក្នុងដី។
ម្ចាស់អាវលេង៩រូបនេះ រកបាន ៥២គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលដំបូងរបស់គាត់នៅ Manchester City ទោះនៅសល់ការប្រកួតចំនួន ២ទៀតក៏ដោយ ពោលគឺវគ្គផ្ដាច់ព្រ័ត្រ FA Cup និង Champions League ៕