×

Luton Town បង្ហាញគម្រោងកីឡដ្ឋានថ្មីរបស់ខ្លួន ក្រោយក្លិបឡើងមកលេងនៅក្របខណ្ឌ Premier League

ខណៈក្លិបបាល់ទាត់ Luton Town បានឡើងមកកាន់ក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ ក្លិបនេះបានបញ្ចេញគម្រោងនៃកីឡដ្ឋានថ្មីរបស់ខ្លួន ដែលបានគ្រោងទុក។

រូបភាពបង្ហាញពីទីតាំងសម្រាប់កីឡដ្ឋានឈ្មោះ Power Court ដែលបានស្នើឡើង។ ក្លិបបាននិយាយថា គម្រោងនៃការបញ្ចប់សាងសង់ គឺនៅឆ្នាំ២០២៦ ដើម្បីជំនួសកីឡដ្ឋានបច្ចុប្បន្ន Kenilworth Road ។

Luton Town បានយកឈ្នះ Coventry City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Playoff ក្របខណ្ឌ Championship នៅកីឡដ្ឋាន Wembley ដើម្បីធានាកៅអីរបស់ពួកគេទៅកាន់លីគកំពូលអង់គ្លេស។

ក្នុងអំឡុងពេលនៃការសាងសង់នេះ មានការលើកឡើងថា កីឡដ្ឋាន Kenilworth Road ដែលមានសមត្ថភាពផ្ទុកត្រឹមតែ ១០.៣៥៦ នាក់ ទំនងជាមិនអាចមានកន្លែងអង្គុយគ្រប់គ្រាប់សម្រាប់អ្នកគាំទ្រនៅពេលលេងនៅក្របខណ្ឌ Premier League ឡើយ។

កីឡដ្ឋានថ្មី នៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍របស់ខ្លួន អាចផ្ទុកអ្នកទស្សនាបាន ១៩,៥០០នាក់។ ដំណាក់កាលទីពីរនឹងបន្ថែមកៅអី ៤០០០ ទៀត ឬ “កន្លែងទស្សនាឈរ”។

ការបើកការដ្ឋាននឹងចាប់ផ្តើមនៅដំណាច់ឆ្នាំ ដោយការសាងសង់ត្រូវបានគេប៉ាន់ស្មានថា នឹងប្រើប្រាស់ពេលប្រហែល ២៤ ទៅ ៣០ ខែ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង