×

អាស៊ានប៉ារ៉ាហ្គេម៖ ថៃដាក់អត្តពលិក និងមន្ត្រីច្រើនជាងគេចូលរួមប្រកួត

ភ្នំពេញ៖ ប្រទេសថៃ បានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនច្រើនជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង១១ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពី ថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC)។

CAMAPGOC បានបញ្ជាក់ថាអត្តពលិក និងមន្ត្រីបច្ចេកទេសទាំង ១១ប្រទេស រួមមាន៖

ព្រុយណេដាក់អត្តពលិក២០នាក់ និងមន្ត្រី១២នាក់ សរុប ៣២ នាក់

កម្ពុជាដាក់អត្តពលិក២៥២នាក់ និងមន្ត្រី៩១នាក់ សរុប ៣៤៣ នាក់

ឥណ្ឌូណេស៊ីដាក់អត្តពលិក ២៧៥នាក់ និងមន្ត្រី៣០៥នាក់ សរុប ៥៨០ នាក់

ឡាវដាក់អត្តពលិក៤៣នាក់ និងមន្ត្រី៤៦នាក់ សរុប ៨៩ នាក់

ម៉ាឡេស៊ីដាក់អត្តពលិក១៣៣នាក់ និងមន្ត្រី១៥៧នាក់ សរុប ២៩០ នាក់

មីយ៉ាន់ម៉ាដាក់អត្តពលិក៨៣នាក់ និងមន្ត្រី៤៨នាក់ សរុប ១៣១ នាក់

ហ្វីលីពីនដាក់អត្តពលិក១៧៦នាក់ និងមន្ត្រី៩៦នាក់ សរុប ២៧២ នាក់

សិង្ហបុរីដាក់អត្តពលិក២៣នាក់ និងមន្ត្រី១០៥នាក់ សរុប ១៣១ នាក់

ថៃដាក់អត្តពលិក៣០៤នាក់ និងមន្ត្រី៣២៥នាក់ សរុប ៦២៩ នាក់

ទីម័រខាងកើតដាក់អត្តពលិក១៣នាក់ និងមន្ត្រី១៨នាក់ សរុប ៣១ នាក់

និងវៀតណាមដាក់អត្តពលិក១២៨នាក់ និងមន្ត្រី៣៦នាក់ សរុប ១៦៤ នាក់។

សរុប អត្តពលិក និងមន្ត្រី ដែលចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានចំនួន ២.៦៩២ នាក់។

សូមជម្រាបថា កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន១៣ប្រភេទកីឡា និង១ប្រភេទទៀតជា កីឡាសម្តែង មានដូចជា អត្តពលកម្ម ហែលទឹក បាល់បោះ ជិះរទេះ បាល់ទះ អង្គុយ វាយកូនឃ្លីលើតុ វាយសី បាល់ទាត់ជនពិការភ្នែក បាល់បោះជនពិការភ្នែក បាល់ទាត់ចលនាខួរក្បាល លើកទម្ងន់ យូដូ ប៊ូស្យា អុក និងកីឡាអេឡិចត្រូនិកជាប្រភេទកីឡាសម្តែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង