ប្រទេសចំនួន ៤ បានចុះឈ្មោះប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣ដល់៩ ខែមិថុនា ឆ្នាំ២០២៣។
ប្រទេសទាំង៤ រួមមាន ម្ចាស់ផ្ទះកម្ពុជា ក្រុមថៃ ហ្វីលីពីន និងម៉ាឡេស៊ី។ ការប្រកួតវិញ្ញាសានៃប្រភេទកីឡាអេឡិចត្រូនិកនេះ នឹងធ្វើឡើងនៅទីតាំង Nagaworld 2 ។
E-Sports គឺជាកីឡាដែលត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ វាគឺជាប្រភេទកីឡាសម្ដែងតែមួយគត់នៅក្នុងព្រឹត្តិការណ៍២ឆ្នាំម្ដងនេះ។
ក្រៅពី E-Sports ក៏មានកីឡាចំនួន ១៣ប្រភេទដែលត្រូវប្រកួតដណ្ដើមមេដាយ រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះ ជិះរទេះ បាល់ទះ អង្គុយ វាយកូនឃ្លីលើតុ វាយសី បាល់ទាត់ជនពិការភ្នែក បាល់បោះជនពិការភ្នែក បាល់ទាត់ចលនាខួរក្បាល លើកទម្ងន់ យូដូ ប៊ូស្យា និង អុក៕